30 C
Phnom Penh
Saturday, December 3, 2022
Homeប្លែកៗបុរសម្នាក់សុខចិត្តរស់នៅព្រលានយន្តហោះអស់រយៈពេល 14 ឆ្នាំដើម្បីគេចចេញពីគ្រួសាររបស់គាត់

បុរសម្នាក់សុខចិត្តរស់នៅព្រលានយន្តហោះអស់រយៈពេល 14 ឆ្នាំដើម្បីគេចចេញពីគ្រួសាររបស់គាត់

  • Wei Jianguo បុរស​វ័យ​៦០​ឆ្នាំ​បាន​រស់​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង​ (​Beijing airport) អស់​រយៈពេល​១៤​ឆ្នាំ។

  • គាត់​បាន​និយាយ​ថា គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ដោយសាតែ​គ្រួសារ​​បង្ខំ​គាត់​ឲ្យ​ឈប់​ផឹក​ស្រា និង​ជក់​បារី។

  • លោក Wei រៀបចំ​សំភារះសម្រាប់ចំអិនអាហារ របស់របរ និង​ថង់​ដេក​នៅ​កន្លែង​រង់ចាំ។

ពេលខ្លះការរស់នៅជាមួយគ្រួសារអាចមានការហត់ចិត្តនឹងលំបាកខ្លាំង ហើយជាពិសេសមនុស្សជាច្រើនអាចមានអារម្មណ៍រំខាន និងភាពតានតឹងពីការត្អូញត្អែរ អូរទាំឥតឈប់ឈរពីសំណាក់គ្រួសារ។​​

សម្រាប់លោក Wei Jianguo (បុរសជនជាតិចិនដែលមានអាយុ 60 ឆ្នាំ) ដំណោះស្រាយគឺត្រូវផ្លាស់ប្តូរទៅរស់នៅអាកាសយានដ្ឋានអន្តរជាតិ Beijing Capital International Airport ដូច្នេះគាត់អាចជក់បារី និងផឹកបានដោយសេរីនឹងគ្មានសំពាធ។

គាត់បាននិយាយទៀតថាគាត់នឹងមិនត្រលប់ទៅផ្ទះវិញទេ​។​ បើគាត់ទៅ គាត់នឹងត្រូវបង្ខំឱ្យឈប់ផឹកស្រានិងជក់បារី—ទម្លាប់ដែលគាត់ផ្គត់ផ្គង់ជាមួយប្រាក់បៀវត្សប្រចាំខែរបស់គាត់។

កាល់ពីឆ្នាំ 2018 គាត់បានប្រាប់ China Daily ថា “ខ្ញុំមិនអាចត្រលប់ទៅផ្ទះវិញបានទេ ព្រោះខ្ញុំគ្មានសេរីភាពនៅទីនោះទេ។”  គ្រួសាររបស់ខ្ញុំបានដាក់លក្ខខណ្ឌថា  “បើខ្ញុំចង់ស្នាក់នៅ ខ្ញុំត្រូវតែឈប់ជក់បារី និងផឹកស្រាជាកំហិត។”

បើខ្ញុំមិនអាចបានទេ ខ្ញុំត្រូវតែប្រគល់នូវប្រាក់បៀវត្ភប្រចាំខែរបស់ខ្ញុំប្រមាណជា​ 1,000 យន់ ($156.63)។ តើខ្ញុំទិញបារី និងស្រារដោយរបៀបណា?›។

លោក Wei រៀបចំ​សំភារះសម្រាប់ចំអិនអាហារ របស់របរ និង​ថង់​ដេក​នៅ​កន្លែងច្រក​រង់ចាំ Terminal 2។

ផ្ទះរបស់លោក Wei ស្ថិតនៅក្នុងទីក្រុង Wangjing ចម្ងាយប្រហែល 12 km ពីព្រលានយន្តហោះ។ គាត់បានសម្រេចចិត្តចាក់ចេញតាំងពីឆ្នាំ 2008 ហើយបានតាំងទីលំនៅនៅច្រក​រងចាំ Terminal 2 ដែលជាកន្លែងមានសីតុណ្ហភាពកក់ក្តៅល្មមទប់ទល់នឹងស្ថានភាពត្រជាក់ខ្លាំងពីខាងក្រៅ។

គួរបញ្ជាក់ផងដែរថាលោក Wei ធ្លាប់ធ្វើការនៅរោងចក្រផលិតប៊ីសស្តុងម៉ាស៊ីនរថយន្ត (Internal Combustion Engine Factory)​កាល់គាត់មានអាយុ​ 40 ឆ្នាំ។​ ប៉ុន្តែគាត់បានឲ្យលារឈប់ពីការងារដោសារគាត់មានវ័យចំណាស់ពេក។

លោក Wei ប្រាប់ Pear Video “ថា​គាត់ចេញទៅក្រៅនៅពេលដែលគាត់ត្រូវការដើរទិញឥវ៉ាន់ចាំបាច់ប៉ុណ្ណោះ គាត់មិនចូលចិត្តចាកចេញពីអាកាសយានដ្ឋានទេ ពីព្រោះសីតុណ្ហភាពខាងក្រៅប្រជាក់ខ្លាំង ។” បុគ្គលិកនៅប្រលានយ្តហោះក៏បានអះអាងផងដែរថាលោក Wei  មិនមែនជាមនុស្សគ្រោះថ្នាក់និងគួរអោយខ្លាចនោះទេ បើទោះបីជាពេលខ្លះគាត់ស្រវឹងខ្លាំងក៏ដោយ។

កម្មករនៅអាកាសយានដ្ឋានម្នាក់ទៀតបាននិយាយថា លោក Wei ត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញពីប្រលានយន្តហោះពីរបីដងរួចមកហើយ ប៉ុន្តែ ‘រាល់ពេលដែលយើងនិយាយនឹងដេញចេញ គាត់តែងតែស្រវឹងបាត់បងស្មារតី ហើយមានស្ថានភាពកាច់ខឹងសម្បាខ្លាំង’។

យោងតាមសារព័ត៌មាន China Daily លោក Wei មិនមែនជាមនុស្សដំបូងដែលរស់នៅព្រលានយន្តហោះនោះទេ។​ តាំងពីឆ្នាំ 2018 មានមនុស្សរហូតដល់ទៅ 6 នាក់ទៀតត្រូវបានគេរកឃើញថាកំពុងរស់នៅដូចគាត់។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular